សុវត្ថិភាពលើ Tinder

សុវត្ថិភាពរបស់អ្នកជាចម្បង។

ការជួបមនុស្សថ្មីៗគួរតែធ្វើឱ្យអ្នកមានអារម្មណ៍រំភើប មិនមែនមានអារម្មណ៍មិនប្រាកដប្រជាទេ។ ស្វែងរកឧបករណ៍ និងប្រភពព័ត៌មាននានា ដើម្បីជួយឱ្យអ្នកអាចគ្រប់គ្រងស្ថានការណ៍បាន ទាំងនៅលើ និងក្រៅ Tinder។

ស្វែងយល់ពីវិធីសាស្រ្តរបស់យើងចំពោះសុវត្ថិភាព

សុវត្ថិភាពមិនមែនជាមុខងារទេ។វាគឺជា គ្រឹះរបស់យើង។

ព្រោះនៅពេលដែលអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងភាពជាខ្លួនឯង ភាពអាចទៅរួចគឺគ្មានដែនកំណត់ទេ។

យើងបង្ហាញខ្លួននៅគ្រប់ជំហានដើម្បីផ្តល់ជំនួយតាមវិធីនេះ។

វិធីសាស្រ្តរបស់យើងចំពោះសុវត្ថិភាព

ការស្គែនមុខ¹ ការផ្ទៀងផ្ទាត់រូបថត មុខងារចែករំលែកការណាត់ជួបរបស់ខ្ញុំ ទប់ស្កាត់ ឈប់ផ្គូផ្គង និងរាយការណ៍ គឺសុទ្ធតែងាយស្រួលប្រើទាំងអស់។ ត្រូវបានបង្កើតឡើងដើម្បីជួយអ្នកក្នុងការគ្រប់គ្រងស្ថានការណ៍បានគ្រប់ជំហាន។

រឿងមួយចំនួនដែលគួរយល់ដឹង មុនពេលណាត់ជួប។

ធ្វើការស្ទង់ចិត្តជាមុនសិន។

ពេលអ្នកយល់ពីគេកាន់តែច្បាស់ហើយនោះ អ្នកអាចជជែកនៅក្នុងកម្មវិធីបាន។ ចែករំលែកលេខទូរសព្ទ បណ្តាញសង្គម ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតរបស់អ្នកបាន លុះត្រាតែអ្នកមានអារម្មណ៍ទុកចិត្តសិន។

ជួបគ្នានៅកន្លែងសាធារណៈជាមុនសិន។

ជ្រើសរើសកន្លែងដែលមានមនុស្សនៅជុំវិញសម្រាប់ការជួបលើកដំបូង។ ហាងកាហ្វេ បារ ឬសួន។

ប្រាប់នរណាម្នាក់អំពីគម្រោងរបស់អ្នក។

ប្រើមុខងារ “ចែករំលែកការណាត់ជួបរបស់ខ្ញុំ” ឬប្រាប់មិត្តភក្តិណាម្នាក់របស់អ្នកថាអ្នកនឹងជួបជាមួយនរណា អ្នកនឹងទៅកន្លែងណា និងនៅពេលណា។

សាកថ្មទូរសព្ទរបស់អ្នកឱ្យពេញជានិច្ច។

ត្រូវប្រាកដថាអ្នកអាចហៅទូរសព្ទ ផ្ញើសារ មើលផែនទីរកទិសដៅ ឬចាកចេញបាន ប្រសិនបើចាំបាច់។

គ្រប់គ្រងមធ្យោបាយធ្វើដំណើររបស់អ្នកទៅកាន់ទីនោះ និងមកផ្ទះវិញ។

រៀបចំមធ្យោបាយធ្វើដំណើរទៅមកសម្រាប់ខ្លួនអ្នក ហើយអ្នកអាចចាកចេញបានគ្រប់ពេល អាស្រ័យលើអ្នក។

ជឿជាក់លើអារម្មណ៍របស់អ្នក។

បើមានអារម្មណ៍ថាអ្វីមួយមិនស្រួល សូមជឿលើអារម្មណ៍នោះ។ អ្នកអាចចាកចេញ ទប់ស្កាត់ ឈប់ផ្គូផ្គង ឬរាយការណ៍បានគ្រប់ពេល។

រឿងមួយចំនួនទៀតដែលគួរដឹង៖

ស្វែងយល់ពីពួកគេនៅលើ Tinder។

យើងប្រើបច្ចេកវិទ្យាបូករួមជាមួយនឹងការត្រួតពិនិត្យដោយមនុស្ស ដើម្បីជួយរក្សាការសន្ទនាឱ្យកាន់តែមានសុវត្ថិភាព។ អ្នកប្រើដែលមានចេតនាអាក្រក់ច្រើនតែព្យាយាមផ្លាស់ប្តូររបៀបទំនាក់ទំនងទៅជាសារជាអក្សរ ឬកម្មវិធីផ្សេងទៀតយ៉ាងរហ័ស — នោះជាសញ្ញាមួយដែលគួរយកចិត្តទុកដាក់។

កំពុងធ្វើដំណើរទៅកន្លែងថ្មីមែនទេ?

ប្រសិនបើអ្នកបានបញ្ចូលនិន្នាការភេទរបស់អ្នកទៅក្នុងប្រូហ្វាល់អ្នក យើងនឹងលាក់វាដោយស្វ័យប្រវត្តិនៅក្នុងតំបន់មួយចំនួនដែលអាចមិនមានសុវត្ថិភាពសម្រាប់ការបង្ហាញវា។ ក្រោយពេលអ្នកចាកចេញ យើងនឹងបង្ហាញវានៅលើប្រូហ្វាល់របស់អ្នកម្តងទៀត។

ត្រូវមានការយល់ព្រមជាប់ជានិច្ច។

រាល់បទពិសោធនីមួយៗនៅលើ Tinder គួរតែមានការព្រមព្រៀងគ្នាតាំងពីដើមដល់ចប់។ ទោះនៅពេលណាក៏ដោយ បើមានអារម្មណ៍ថាអ្វីមួយមិនស្រួល សូមជឿលើអារម្មណ៍នោះ។

Tinder គឺជាកន្លែងដែលការភ្ជាប់ទំនាក់ទំនងដ៏មានន័យកើតឡើង។

សហគមន៍របស់យើងរីកចម្រើន នៅពេលដែលមនុស្សគ្រប់គ្នាទទួលអារម្មណ៍ត្រូវគេស្វាគមន៍។ នោះហើយជាមូលហេតុដែលយើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលការណ៍ណែនាំសហគមន៍របស់យើង។

ឃើញអ្វីមួយដែលមិនគួរនៅទីនេះទេ? រាយការណ៍ពីវា។

រាល់ការរាយការណ៍ជួយយើងរក្សា Tinder ឱ្យមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។

អានគោលការណ៍ណែនាំសហគមន៍របស់យើង

ប្រភពព័ត៌មានមានប្រយោជន៍មួយចំនួន៖

យើងនៅទីនេះដើម្បីជួយអ្នកឱ្យមានអារម្មណ៍សុវត្ថិភាព និងទទួលបានការគាំទ្រចាប់តាំងពីការផ្គូផ្គងរហូតដល់ការជួបគ្នា។

មានសំណួរអ្វីទេ? មនុស្សគ្រប់គ្នាមានសំណួរយ៉ាងតិចក៏មួយដែរ។

ចូលមើលសំណួរដែលគេច្រើនសួរ

1. ការស្គែនមុខមាននៅក្នុងទីផ្សារដែលបានជ្រើសរើស ហើយលក្ខខណ្ឌតម្រូវអាចនឹងខុសៗគ្នាទៅតាមទីតាំង។

មែនហើយ ប៉ុន្តែ.. ហេតុអ្វីបានជារើសយក Tinder?

កម្មវិធី Tinder បង្ហាញមុខងារ ការណាត់ជួបពីរគូ

ជាមួយមុខងារដូចជា ការណាត់ជួបពីរគូ, មុខងារតន្រ្តី, មុខងារហោរាសាស្ត្រ, លិខិតឆ្លងដែន, គោលដៅទំនាក់ទំនង និងការផ្ទៀងផ្ទាត់រូបថត Tinder បន្តជាកម្មវិធីការណាត់ជួបដែលពេញនិយមបំផុតក្នុងពិភពលោក ដែលមាននៅក្នុង 190 ប្រទេស ហើយមានការផ្គូផ្គងជាង 55 ពាន់លានដង ចាប់តាំងពីយើងបានដាក់ឱ្យប្រើការអូស។ នៅពីក្រោយការផ្គូផ្គងនីមួយៗទាំងនោះ គឺជាមនុស្សពិតម្នាក់។ នោះតែងតែជាចំណុចសំខាន់តាំងពីដើមមក។ វាជាកន្លែងដែលអ្នកទៅជួបមនុស្សដែលអ្នកប្រហែលជាមិនអាចជួបបានបើមិនដូច្នេះទេ៖ មនុស្សដែលអ្នកអាចលួចចិត្តបាន ដៃគូធ្វើដំណើរ ឬស្នេហាដែលចាប់ផ្តើមយឺតៗហើយក្លាយជាអ្វីមួយពិតប្រាកដ។ មិនថាអ្នកកំពុងស្វែងរកអ្វី ឬមិនទាន់ដឹងថាកំពុងស្វែងរកអ្វីក៏ដោយ Tinder ផ្តល់ក្រុមឱ្យអ្នក ដើម្បីឱ្យអ្នកអាចស្វែងយល់វាបាន។

បង្កើតប្រូហ្វាល់ កំណត់ចំណូលចិត្តរបស់អ្នក ហើយចាប់ផ្តើមការអូស។ អ្នកចូលចិត្តនរណាម្នាក់ ហើយពួកគេចូលចិត្តអ្នកវិញ នោះគឺជាការផ្គូផ្គង។ ចាប់ពីទីនោះទៅ វាស្រេចលើអ្នកហើយ។ ផ្ញើសារ រៀបគម្រោងអ្វីមួយ ហើយមើលថាតើមានអ្វីកើតឡើង។ ដោយមានមុខងារដូចជា ការណាត់ជួបពីរគូ, មុខងារតន្រ្តី, លិខិតឆ្លងដែន, ភាពស៊ីសង្វាក់គ្នា និងមុខងារជាច្រើនទៀត Tinder ត្រូវបានបង្កើតឡើងសម្រាប់គ្រប់ប្រភេទនៃការភ្ជាប់ទំនាក់ទំនង៖ បែបសាមញ្ញ, បែបច្បាស់លាស់, ឬអ្វីមួយនៅចន្លោះនោះ។

ទាញយកកម្មវិធី Tinder ដោយឥតគិតថ្លៃលើ iOS និង Android។

អ្នកបានអានប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ តស់ទៅស្វែងយល់តែម្តង។

ទាញយក Tinder

អ្នកបានអានប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ តស់ទៅស្វែងយល់តែម្តង។

ទាញយក Tinder