គោលការណ៍ខូឃីស៍
នៅ Tinder យើងជឿជាក់លើភាពច្បាស់លាស់ និងបើកចំហអំពីរបៀបដែលយើងប្រមូល និងដំណើរការទិន្នន័យអំពីអ្នក។ ទំព័រនេះត្រូវបានរចនាឡើងដើម្បីជូនដំណឹងដល់អ្នកអំពីការអនុវត្តរបស់យើងទាក់ទងនឹងខូឃីស៍ និងពន្យល់អ្នកពីរបៀបដែលអ្នកអាចគ្រប់គ្រងពួកវា។
អ្នកបានដឹងអ្វីគ្រប់យ៉ាងអំពីខូឃីស៍រួចហើយ និងគ្រាន់តែចង់កែតម្រូវការកំណត់របស់អ្នកមែនទេ?
គ្មានបញ្ហាទេ។ ចូលទៅកាន់ការកំណត់ប្រូហ្វាល់នៅក្នុង Tinder ដើម្បីធ្វើបច្ចុប្បន្នភាពការកំណត់ខូឃីស៍ ហើយចូលទៅកាន់ការកំណត់គណនីនៅក្នុងកម្មវិធីរបស់អ្នក ដើម្បីកែតម្រូវចំណូលចិត្តឯកជនភាពរបស់អ្នកនៅទីនោះ។
អ្នកចង់ដឹងបន្ថែមអំពីខូឃីស៍ និងរបៀបដែលយើងប្រើពួកវាទេ?
រីករាយក្នុងការពន្យល់! សូមបន្តអាន។
កំណត់សម្គាល់៖ គោលការណ៍ខូឃីស៍នេះមិនលើកឡើងអំពីរបៀបដែលយើងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ក្រៅពីការប្រើប្រាស់ខូឃីស៍របស់យើងទេ។ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលយើងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សូមអានគោលការណ៍ឯកជនភាពរបស់យើង។
តើអ្វីទៅជាខូឃីស៍?
ខូឃីស៍គឺជាឯកសារអត្ថបទតូចៗដែលត្រូវបានផ្ញើទៅ ឬចូលប្រើពីកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់អ្នក ឬអង្គចងចាំឧបករណ៍របស់អ្នក។ ជាធម្មតា ខូឃីស៍មានឈ្មោះដូមែន (ទីតាំងអ៊ីនធឺណិត) ដែលជាប្រភពនៃខូឃីស៍ “អាយុកាល” នៃខូឃីស៍ (ឧ. ពេលដែលវាផុតកំណត់) និងលេខពិសេសដែលត្រូវបានបង្កើតដោយចៃដន្យ ឬអង្គសម្គាល់ស្រដៀងគ្នា។ ខូឃីស៍ក៏អាចមានព័ត៌មានអំពីឧបករណ៍របស់អ្នកផងដែរ ដូចជាការកំណត់អ្នកប្រើប្រាស់ ប្រវត្តិរុករក និងសកម្មភាពដែលបានធ្វើឡើងនៅពេលប្រើប្រាស់សេវាកម្មរបស់យើង។
តើខូឃីស៍មានប្រភេទផ្សេងៗគ្នាឬទេ?
ខូឃីស៍ភាគីទីមួយ និងភាគីទីបី
មានខូឃីស៍ភាគីទីមួយ និងខូឃីស៍ភាគីទីបី។ ខូឃីស៍ភាគីទីមួយត្រូវបានយើងដាក់នៅលើឧបករណ៍របស់អ្នកដោយផ្ទាល់។ ឧទាហរណ៍ យើងប្រើខូឃីស៍ភាគីទីមួយដើម្បីសម្របគេហទំព័ររបស់យើងទៅនឹងចំណូលចិត្តភាសានៃកម្មវិធីរុករករបស់អ្នក និងយល់ឲ្យកាន់តែច្បាស់អំពីការប្រើប្រាស់របស់អ្នកនូវគេហទំព័ររបស់យើង។ ខូឃីស៍ភាគីទីបីត្រូវបានដាក់នៅលើឧបករណ៍របស់អ្នកដោយដៃគូ និងអ្នកផ្តល់សេវារបស់យើង។ អ្នកអាចស្វែងយល់បន្ថែមអំពីដៃគូ និងអ្នកផ្តល់សេវាទាំងនេះ តាមរយៈគេហទំព័ររបស់យើង និងឧបករណ៍គ្រប់គ្រងការយល់ព្រមក្នុងកម្មវិធី។ សម្រាប់ព័ត៌មានលម្អិតអំពីឧបករណ៍ទាំងនេះ សូមមើល “តើអ្នកអាចគ្រប់គ្រងខូឃីស៍ដោយរបៀបណា?” នៅខាងក្រោម។
ខូឃីស៍បណ្តោះអាសន្ន និងជាប់លាប់
មានខូឃីស៍បណ្តោះអាសន្ន និងខូឃីស៍ជាប់លាប់។ ខូឃីស៍បណ្តោះអាសន្ននឹងលែងមាននៅពេលអ្នកបិទកម្មវិធីរុករករបស់អ្នក។ យើងប្រើខូឃីស៍បណ្តោះអាសន្នសម្រាប់មូលហេតុជាច្រើន ដូចជា ដើម្បីស្វែងយល់បន្ថែមអំពីការប្រើប្រាស់របស់អ្នកនូវគេហទំព័ររបស់យើងក្នុងអំឡុងពេលប្រើកម្មវិធីរុករកម្តង និងដើម្បីជួយអ្នកក្នុងការប្រើប្រាស់គេហទំព័ររបស់យើងឲ្យកាន់តែមានប្រសិទ្ធភាព។ ខូឃីស៍ជាប់លាប់មានអាយុកាលយូរជាងនេះ ហើយបន្តមានលើសពីរយៈពេលប្រើបច្ចុប្បន្ន។ ប្រភេទខូឃីស៍ទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីជួយឲ្យអ្នកចូលគេហទំព័ររបស់យើងម្តងទៀតបានលឿន សម្រាប់គោលបំណងវិភាគ និងសម្រាប់មូលហេតុផ្សេងទៀតដូចដែលបានរៀបរាប់ខាងក្រោម។
ចុះចំណែកឯបច្ចេកវិទ្យាតាមដានផ្សេងៗទៀតដូចជា វេបប៊ិកខិន និង SDKs វិញ?
បច្ចេកវិទ្យាតាមដានផ្សេងទៀតដូចជា វេបប៊ិកខិន (ហៅថា ភីកស៊ែល ស្លាកសម្គាល់ ឬរូបចលនាថ្លាតូចៗ) URLs តាមដាន ឬបណ្តុំឧបករណ៍អភិវឌ្ឍន៍សូហ្វវែរ (SDKs) ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងស្រដៀងគ្នាទៅនឹងខូឃីស៍។ វេបប៊ិកខិនគឺជាឯកសារក្រាហ្វិកតូចៗ ដែលមានអង្គសម្គាល់ខុសប្លែកពីគេមួយដែលអាចឲ្យយើងដឹងបាននៅពេលដែលនរណាម្នាក់បានចូលមើលសេវាកម្មរបស់យើង ឬបើកអ៊ីមែលដែលយើងបានផ្ញើទៅពួកគេ។ URLs តាមដានគឺជាតំណភ្ជាប់ដែលបានបង្កើតឡើងតាមតម្រូវការ ដែលជួយឲ្យយើងយល់ដឹងថាតើចរាចរណ៍ទៅកាន់ទំព័របណ្តាញរបស់យើងមានប្រភពមកពីណា។ SDKs គឺជាផ្នែកតូចៗនៃកូដដែលបានដាក់បញ្ចូលនៅក្នុងកម្មវិធីនានា ដែលមានមុខងារដូច ខូឃីស៍ និងវេបប៊ិកខិន។
ដើម្បីភាពងាយស្រួល យើងក៏ហៅបច្ចេកវិទ្យាទាំងនេះថាជា “ខូឃីស៍” នៅក្នុងគោលការណ៍ខូឃីស៍នេះផងដែរ។
តើយើងប្រើខូឃីស៍ដើម្បីអ្វី?
ដូចអ្នកផ្តល់សេវាកម្មអនឡាញផ្សេងទៀតដែរ យើងប្រើខូឃីស៍ដើម្បីផ្តល់ជូន ធានាសុវត្ថិភាព និងកែលម្អសេវាកម្មរបស់យើង ដូចជាតាមរយៈការចងចាំចំណូលចិត្តរបស់អ្នក សម្គាល់អ្នកនៅពេលអ្នកចូលមើលគេហទំព័ររបស់យើង វាស់ស្ទង់ភាពជោគជ័យនៃយុទ្ធនាការធ្វើទីផ្សាររបស់យើង ព្រមទាំងកំណត់តាមបុគ្គល និងកែសម្រួលនូវការផ្សាយពាណិជ្ជកម្មឲ្យស្របទៅតាមចំណាប់អារម្មណ៍របស់អ្នក។ ដើម្បីសម្រេចគោលបំណងទាំងនេះ យើងក៏អាចភ្ជាប់ព័ត៌មានពីខូឃីស៍ជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតអំពីអ្នក ដែលយើងរក្សាទុកផងដែរ។
នៅពេលអ្នកប្រើសេវាកម្មរបស់យើង ប្រភេទខូឃីស៍មួយចំនួន ឬទាំងអស់ដូចខាងក្រោមអាចត្រូវបានកំណត់នៅលើឧបករណ៍របស់អ្នក។
ប្រភេទខូឃីស៍ | ការពណ៌នា |
ខូឃីស៍សំខាន់ៗ | ខូឃីស៍ទាំងនេះពិតជាចាំបាច់ណាស់ក្នុងការផ្តល់ជូនអ្នកនូវសេវាកម្មរបស់យើងដូចជា អាចឲ្យអ្នកចូលគណនី ចងចាំចំណូលចិត្តរបស់អ្នក និងរក្សាសុវត្ថិភាពរបស់អ្នកដោយចាប់សកម្មភាពគ្រោះថ្នាក់។ |
ខូឃីស៍វិភាគ | ខូឃីស៍ទាំងនេះជួយយើងឲ្យយល់ថាតើសេវាកម្មរបស់យើងកំពុងត្រូវបានប្រើប្រាស់យ៉ាងដូចម្តេចខ្លះ និងជួយយើងកែសម្រួល និងកែលម្អសេវាកម្មរបស់យើងសម្រាប់អ្នក។ |
ខូឃីស៍ផ្សាយពាណិជ្ជកម្ម និងធ្វើទីផ្សារ | ខូឃីស៍ទាំងនេះត្រូវបានប្រើដើម្បីកំណត់ថាតើយុទ្ធនាការធ្វើទីផ្សាររបស់យើងមានប្រសិទ្ធភាពកម្រិតណា និងធ្វើឲ្យពាណិជ្ជកម្មដែលអ្នកឃើញកាន់តែមានភាពពាក់ព័ន្ធនឹងអ្នក។ ពួកវាអនុវត្តមុខងារដូចជា ជួយឲ្យយើងយល់ដឹងពីស្ថិតិចរាចរណ៍នៃយុទ្ធនាការធ្វើទីផ្សាររបស់យើងនៅលើសេវាកម្មរបស់យើង មិនឲ្យបង្ហាញពាណិជ្ជកម្មដដែលៗ ធានាថាពាណិជ្ជកម្មត្រូវបានបង្ហាញដោយត្រឹមត្រូវសម្រាប់អ្នកផ្សព្វផ្សាយ ជ្រើសរើសពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងអ្នក និងវាស់ស្ទង់ចំនួនពាណិជ្ជកម្មដែលបានបង្ហាញ និងស្ថិតិរបស់ពួកវា ដូចជា មានមនុស្សប៉ុន្មាននាក់ដែលបានធ្វើអន្តរកម្មជាមួយនឹងពាណិជ្ជកម្មនោះ។ |
ខូឃីស៍បណ្តាញសង្គម | ខូឃីស៍ទាំងនេះត្រូវបានប្រើដើម្បីឲ្យអ្នកអាចចែករំលែកទំព័រ និងខ្លឹមសារដែលអ្នកគិតថាគួរឲ្យចាប់អារម្មណ៍នៅលើសេវាកម្មរបស់យើង តាមរយៈបណ្តាញសង្គមភាគីទីបី និងគេហទំព័រ ឬសេវាកម្មផ្សេងៗទៀត។ ខូឃីស៍ទាំងនេះក៏អាចត្រូវបានប្រើសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មផងដែរ។ |
តើអ្នកអាចគ្រប់គ្រងខូឃីស៍ដោយរបៀបណា?
មានជម្រើសគ្រប់គ្រងខូឃីស៍ជាច្រើនសម្រាប់អ្នក។ សូមកត់សម្គាល់ថា ការផ្លាស់ប្តូរដែលអ្នកបានធ្វើចំពោះចំណូលចិត្តខូឃីស៍របស់អ្នកអាចធ្វើឲ្យអ្នកមិនសូវពេញចិត្តនឹងបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មរបស់យើង ដោយសារប្រហែលជាពួកវាមិនត្រូវបានកំណត់ឲ្យស្របនឹងអ្នក។ ក្នុងករណីខ្លះ អ្នកអាចនឹងសង្កេតឃើញថាអ្នកមិនអាចប្រើប្រាស់សេវាកម្មរបស់យើងនៅផ្នែកខ្លះ ឬទាំងអស់តែម្តង។
ឧបករណ៍ដែលយើងផ្តល់ជូន
អ្នកអាចកំណត់ និងកែតម្រូវចំណូលចិត្តខូឃីស៍របស់អ្នកបានគ្រប់ពេល ដោយប្រើឧបករណ៍ដែលមាន នៅលើគេហទំព័ររបស់យើង និងដោយចូលទៅកាន់ការកំណត់គណនីរបស់អ្នកនៅក្នុងកម្មវិធីរបស់អ្នក និងកែតម្រូវចំណូលចិត្តខូឃីស៍កម្មវិធីរបស់អ្នកនៅទីនោះ។
កម្មវិធីរុករក និងការគ្រប់គ្រងឧបករណ៍
កម្មវិធីរុករកតាមអ៊ីនធឺណិតមួយចំនួនផ្តល់នូវការកំណត់ដែលអនុញ្ញាតឲ្យអ្នកអាចគ្រប់គ្រង ឬបដិសេធខូឃីស៍ ឬជូនដំណឹងទៅអ្នក នៅពេលដែលខូឃីស៍ត្រូវបានដាក់នៅលើកុំព្យូទ័ររបស់អ្នក។ នីតិវិធីសម្រាប់ការគ្រប់គ្រងខូឃីស៍គឺខុសគ្នាបន្តិចបន្តួចសម្រាប់កម្មវិធីរុករកអ៊ីនធឺណិតនីមួយៗ។ អ្នកអាចពិនិត្យមើលជំហានជាក់លាក់នៅក្នុងម៉ឺនុយជំនួយកម្មវិធីរុករកជាក់លាក់របស់អ្នក។
អ្នកក៏អាចកំណត់ឡើងវិញនូវអង្គសម្គាល់ឧបករណ៍ ឬផ្តាច់ចេញពីការប្រមូល ឬការដំណើរការអង្គសម្គាល់ ដោយប្រើការកំណត់សមស្របនៅលើឧបករណ៍ចល័តរបស់អ្នកផងដែរ។ នីតិវិធីសម្រាប់គ្រប់គ្រងអង្គសម្គាល់គឺខុសគ្នាបន្តិចបន្តួចសម្រាប់ឧបករណ៍នីមួយៗ។ អ្នកអាចពិនិត្យមើលជំហានជាក់លាក់នៅក្នុងម៉ឺនុយជំនួយ ឬការកំណត់នៃឧបករណ៍ជាក់លាក់របស់អ្នក។
ឧបករណ៍ផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍
ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មអាចនឹងចូលរួមក្នុងកម្មវិធីស្វ័យបញ្ញត្តិកម្ម ដែលអនុញ្ញាតឲ្យអ្នកផ្តាច់ចេញពីការផ្សាយពាណិជ្ជកម្មដែលផ្អែកលើចំណាប់អារម្មណ៍ណាមួយដែលពាក់ព័ន្ធនឹងពួកគេ។ សម្រាប់ព័ត៌មានបន្ថែមអំពីបញ្ហានេះ អ្នកអាចចូលទៅកាន់គេហទំព័រខាងក្រោម៖ Digital Advertising Alliance; Interactive Digital Advertising Alliance; Appchoices (សម្រាប់កម្មវិធីតែប៉ុណ្ណោះ)។
ការផ្តាច់ចេញនេះមិនមានន័យថាអ្នកនឹងមិនឃើញការផ្សាយពាណិជ្ជកម្មនោះទេ តែវាមានន័យថាអ្នកនឹងមិនឃើញការផ្សាយពាណិជ្ជកម្មដែលបានកំណត់ស្របតាមបុគ្គល ពីក្រុមហ៊ុនទាំងឡាយដែលចូលរួមក្នុងកម្មវិធីផ្តាច់ចេញពីការផ្សាយពាណិជ្ជកម្ម។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកលុបខូឃីស៍នៅលើឧបករណ៍របស់អ្នកបន្ទាប់ពីអ្នកបានផ្តាច់ចេញ អ្នកនឹងត្រូវផ្តាច់ចេញម្តងទៀត។
Google™ ខូឃីស៍
ខូឃីស៍ API នៃ Google™ ផែនទី
ខូឃីស៍ API នៃ Google™ ផែនទី
មុខងារមួយចំនួននៃគេហទំព័ររបស់យើង និងសេវាកម្ម Tinder មួយចំនួនពឹងផ្អែកលើការប្រើប្រាស់ខូឃីស៍ API នៃ Google™ ផែនទី។ ខូឃីស៍បែបនេះនឹងត្រូវបានរក្សាទុកនៅលើឧបករណ៍របស់អ្នក។
នៅពេលរុករកគេហទំព័រនេះ និងប្រើប្រាស់សេវាកម្មដែលពឹងផ្អែកលើខូឃីស៍ API នៃ Google™ ផែនទី អ្នកយល់ព្រមចំពោះការរក្សាទុក ការប្រមូលខូឃីស៍បែបនេះនៅលើឧបករណ៍របស់អ្នក និងចំពោះការចូលប្រើ ការប្រើប្រាស់ និងការចែករំលែកដោយ Google នូវទិន្នន័យដែលបានប្រមូល។
Google™ គ្រប់គ្រងព័ត៌មាន និងជម្រើសរបស់អ្នកទាក់ទងនឹងខូឃីស៍ API របស់ Google™ Maps តាមរយៈផ្ទាំងអ៊ីនធឺហ្វេសដាច់ដោយឡែកមួយពីផ្ទាំងដែលផ្តល់ដោយកម្មវិធីរុករករបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមមើលរបៀបដែល Google ប្រើប្រាស់ខូឃីស៍។
Google វិភាគ
យើងប្រើ Google វិភាគដែលជាសេវាកម្មមួយរបស់ Google ដែលប្រើប្រាស់ខូឃីស៍ និងបច្ចេកវិទ្យាប្រមូលទិន្នន័យផ្សេងទៀត ដើម្បីប្រមូលយកព័ត៌មានអំពីការប្រើប្រាស់របស់អ្នកនូវគេហទំព័រ និងសេវាកម្មនានា ដើម្បីរាយការណ៍អំពីនិន្នាការគេហទំព័រ។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែល Google ប្រមូល និងធ្វើដំណើរការទិន្នន័យ សូមចូលទៅកាន់ទំព័រឯកជនភាពនិងលក្ខខណ្ឌរបស់ Google។ អ្នកអាចជ្រើសរើសចាកចេញពី Google Analytics បានដោយទាញយកកម្មវិធីបន្ថែមនៃកម្មវិធីរុករកសម្រាប់ផ្តាច់ចេញពី Google Analytics និង ជ្រើសរើសចាកចេញពីការកំណត់ពាណិជ្ជកម្មលក្ខណៈផ្ទាល់ខ្លួនរបស់ Google។
តើត្រូវទាក់ទងមកយើងខ្ញុំដោយរបៀបណា?
ប្រសិនបើអ្នកមានសំណួរអំពីគោលការណ៍ខូឃីស៍នេះ អ្នកអាចទាក់ទងមកយើងតាមអនឡាញបាន ដើម្បីដាក់សំណើសុំជំនួយ៖
ប្រសិនបើអ្នករស់នៅក្នុងតំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ឬស្វ៊ីស៖
តាមប្រៃសណីយ៍៖
មន្ត្រីការពារទិន្នន័យ
MTCH Technology Services Limited
Tinder
1 Hatch Street Upper
Dublin 2
Dublin
D02 PY28
អៀរឡង់
ប្រសិនបើអ្នករស់នៅក្នុងប្រទេសជប៉ុន៖
តាមប្រៃសណីយ៍៖
មន្ត្រីការពារទិន្នន័យ
MG Japan Services GK
តាមរយៈ Match Group, LLC
8750 North Central Expressway
Suite 1400
Dallas, TX 75231
សហរដ្ឋអាមេរិក
ប្រសិនបើអ្នករស់នៅក្រៅតំបន់សេដ្ឋកិច្ចអឺរ៉ុប ចក្រភពអង់គ្លេស ស្វ៊ីស និងជប៉ុន៖
តាមប្រៃសណីយ៍៖
មន្ត្រីការពារទិន្នន័យ
Match Group, LLC
8750 North Central Expressway
Suite 1400
Dallas, TX 75231
សហរដ្ឋអាមេរិក