ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នក
វាងាយស្រួលក្នុងការជជែកជាមួយគូផ្គូផ្គង នៅពេលដែលអ្នកដឹងថាអ្នកទាំងពីរមានចំណុចដូចគ្នា។ កម្មវិធី Tinder អនុញ្ញាតឲ្យអ្នកបញ្ចូលចំណង់ចំណូលចិត្តទៅក្នុងប្រូហ្វាល់របស់អ្នក ហើយភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលមានចំណង់ចំណូលចិត្តដូចអ្នក។

ធ្វើការផ្ទៀងផ្ទាត់រូបថតនៅលើ Tinder
ការផ្ទៀងផ្ទាត់រូបថតអាចឲ្យអ្នកបញ្ជាក់ថាអ្នកពិតជាមនុស្សនៅក្នុងរូបថតរបស់អ្នកប្រាកដមែន។ នៅពេលអ្នកឃើញមនុស្សនៅលើកម្មវិធី Tinder ដែលមានសញ្ញាធីកពណ៌ខៀវ នោះមានន័យថាពួកគេគឺជាមនុស្សពិត។
មើលអ្នកដែលចូលចិត្តអ្នក
មានពេលវេលាច្រើនណាស់ក្នុងមួយថ្ងៃសម្រាប់ការណាត់ជួប។ យើងក៏យល់ឃើញថាអ៊ីចឹងដែរ។ ការជាវ Tinder កម្រិតមាស អនុញ្ញាតឲ្យអ្នកមើលឃើញមនុស្សទាំងអស់ដែលចូលចិត្តអ្នក ដែលជួយសន្សំសំចៃពេលវេលាដ៏មានតម្លៃរបស់អ្នក ដូច្នេះអ្នកអាចផ្តោតលើអ្វីៗផ្សេងទៀតដែលសំខាន់នៅក្នុងជីវិត។
ធ្វើឲ្យរាល់ការចូលចិត្តមានន័យ
មានសម្រាប់តែអ្នកជាវ Tinder Platinum™ ប៉ុណ្ណោះ ការចូលចិត្តអាទិភាពបង្ហាញប្រូហ្វាល់របស់អ្នកនៅចំពោះមុខមនុស្សដែលអ្នកចូលចិត្ត បានកាន់តែលឿន។

លទ្ធភាពគ្មានដែលកំណត់
ដោយមានគូផ្គូផ្គងជាង 55 ពាន់លានមកដល់ពេលនេះ យើងនឹងធ្វើឲ្យអ្នកនៅលីវទាំងឡាយមកជួបគ្នានៅលើអនឡាញ។ គេហទំព័រមួយចំនួនដូចជា Hinge និង eharmony ត្រូវបានរចនាឡើងសម្រាប់ទំនាក់ទំនងយូរអង្វែង ប៉ុន្តែនៅលើកម្មវិធី Tinder វិញ អ្នកនឹងទទួលបានបទពិសោធន៍ និងលទ្ធភាពដ៏សម្បូរបែបសម្រាប់អ្វីក៏ដោយដែលអ្នកកំពុងស្វែងរក។
រីករាយជាមួយពួកយើងនៅគ្រប់ទីកន្លែង
នៅពេលអ្នកចង់ជួបមនុស្សនៅក្នុងមូលដ្ឋាន មិនថាអ្នកកំពុងទស្សនាទីក្រុងញូវយ៉ក ឬឈីកាហ្គោទេ មានកម្មវិធីមួយសម្រាប់អ្នក ហើយវានោះត្រូវបានគេហៅថា Tinder។ ជជែកជាមួយមនុស្សទាំងឡាយ ទាំងជិតទាំងឆ្ងាយ តាមរយៈមុខងារដែលអាចឲ្យអ្នកផ្គូផ្គងនៅជុំវិញពិភពលោក។ Tinder គឺជាមិត្តជិតស្និទ្ធរបស់អ្នកគ្រប់ទីកន្លែង។ យើងមាននៅ 190 ប្រទេស ហើយសូម្បីតែមិត្តភក្តិរបស់យើងនៅ OKCupid និង Plenty of Fish ក៏មិនអាចនិយាយអ៊ីចឹងបានដែរ។
ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅគ្រប់ទីកន្លែង
ការកំណត់ចម្ងាយមិនមែនជាបញ្ហា អ្នកជជែកជាមួយមនុស្សនៅជុំវិញពិភពលោកដោយប្រើមុខងារលិខិតឆ្លងដែន របស់អ្នក។ អ្វីដែលត្រូវធ្វើនោះគឺដំឡើងទៅជាការជាវ Tinder កម្រិត Plus® ដើម្បីអាចផ្គូផ្គងនៅគ្រប់ទីកន្លែងបាន។
ការផ្គូផ្គងស្ថិតនៅចុងម្រាមដៃរបស់អ្នក
ការសម្រេចចិត្តមួយក្នុងចំណោមការសម្រេចចិត្តធំបំផុតរបស់អ្នកគឺជ្រើសរើសកម្មវិធីណាត់ជួបមួយដែលអាចផ្តល់ឲ្យអ្នកនូវអ្វីៗដែលសង្សារចាស់របស់អ្នកមិនអាចឲ្យអ្នកបាន។ ហើយវាមិនស្រួលដូចការជ្រើសរើស Badoo ឬ Zoosk នោះទេ។ ការជួបមនុស្សតាមអនឡាញគឺជាការធ្វើដំណើរមួយ ហើយអ្នកចង់មានមនុស្សម្នាក់ដែលអាចទុកចិត្តបាន មករួមដំណើរជាមួយអ្នក។ នៅពេលនិយាយអំពីការបង្កើតការផ្គូផ្គង សូមចាត់ទុកកម្មវិធី Tinder ជាដៃគូបើកបរថ្មីរបស់អ្នកចុះ។
រាប់បញ្ចូលទាំងអស់ គ្រប់ពេលវេលា
យើងមិនគាំទ្រឱ្យកំណត់អ្នកនេះឬអ្នកនោះថាជាអ្វីនោះទេ ដូច្នេះយើងផ្តល់ជូននូវបទពិសោធន៍ណាត់ជួបមួយបែប ដែលភ្ជាប់ទំនាក់ទំនងអ្នកជាមួយមនុស្សថ្មីៗនៅក្រៅរង្វង់មិត្តភក្តិធម្មតារបស់អ្នក។ យើងជឿជាក់ថាមនុស្សគ្រប់គ្នាមានសិទ្ធិឱ្យគេមើលឃើញ និងចាប់ផ្តើមការសន្ទនាបាន មិនថាពួកគេមានអត្តសញ្ញាណជាអ្វីនោះទេ។ នៅលើកម្មវិធីរបស់យើង យើងបង្ហាញមនុស្សគ្រប់គ្នាឱ្យអ្នកឃើញ ហើយអាចឱ្យអ្នកជ្រើសរើសមនុស្សដែលអ្នកចង់ជជែកជាមួយបាន។
