សំណួរដែលគេច្រើនសួរ

ប្រសិនបើអ្នកព្យាយាមស្គាល់យើងកាន់តែច្បាស់ អ្នកបានមកដល់ត្រូវកន្លែងហើយ។ នេះគឺជា Tinder ដោយក្រឡេកមើលមួយភ្លែត។

ចូលរួមឥឡូវនេះ

គ្រប់យ៉ាងអំពីប្រូហ្វាល់ និងការផ្គូផ្គងរបស់អ្នក

តើរូបភាព Tinder® មួយណាដែលខ្ញុំគួរប្រើ?

បង្ហោះរូបថតទៅក្នុង Tinder® ដែលមនុស្សគ្រប់គ្នាសុទ្ធតែចូលមើល៖ នោះគឺរូបអ្នក! បង្ហោះរូបថតតែម្នាក់ឯង ហើយដោះវ៉ែនតាចេញដើម្បីឲ្យកាន់តែមានភាពទាក់ទាញ និងដើម្បីកុំឲ្យបាំងមុខរបស់អ្នក។ រូបភាពដ៏ស្រស់ស្អាតបំផុតទទួលបានការចាប់អារម្មណ៍ ហើយអ្នកខ្លះនិយាយថាស្នាមញញឹមបង្កើននូវភាពទាក់ទាញនៅទីនេះ។

តើខ្ញុំគួរដាក់អ្វីនៅក្នុងការពណ៌នាពីខ្លួនអ្នក?

ការពណ៌នាពីខ្លួនអ្នកគឺជាការបង្ហាញអំពីខ្លួនអ្នក។ ប្រសិនបើការសរសេរមិនមែនជាអ្វីដែលអ្នកចូលចិត្តធ្វើទេ អ្នកអាចរៀបរាប់អ្វីៗដែលអ្នកចូលចិត្ត ឬចង់បាន។ ហើយនិយាយអំពីចំណូលចិត្តរបស់អ្នក ឬរឿងក្នុងចិត្ត ហើយនិយាយអំពីអ្វីដែលអ្នកកំពុងស្វែងរកនៅក្នុងការផ្គូផ្គង។ សម្រាប់ព័ត៌មានអំពីអ្វីដែលមិនគួរបញ្ចូលនៅក្នុងការពណ៌នាពីខ្លួនអ្នក សូមមើល គោលការណ៍ណែនាំសម្រាប់អ្នកប្រើប្រាស់

តើខ្ញុំអាចឈប់ផ្គូផ្គងជាមួយនរណាម្នាក់ដោយរបៀបណា?

មិនមែនជាបញ្ហានោះឡើយ ប្រសិនបើអ្នកប្តូរចិត្តអំពីនរណាម្នាក់ដែលអ្នកបានចូលចិត្ត។ អ្នកអាចឈប់ផ្គូផ្គងជាមួយនរណាម្នាក់នៅពេលណាក៏បាន។ ចុចលើខែលពណ៌ខៀវនៅក្នុងប្រូហ្វាល់របស់អ្នក ឬការជជែកដើម្បីចូលទៅឧបករណ៍សុវត្ថិភាព និងឈប់ផ្គូផ្គង។

តើការផ្គូផ្គង Tinder® ដំណើរការយ៉ាងដូចម្តេច?

សមាជិកទាំងពីរត្រូវប្រើមុខងារអូសទៅស្តាំ ដើម្បីចូលចិត្តគ្នាទៅវិញទៅមកទើបអាចបង្កើតការផ្គូផ្គង។

តើនឹងមានអ្វីកើតឡើងនៅពេល Tinder® ប្រាប់ថាអ្នកបានខកខានការផ្គូផ្គង?

នៅពេលយើងប្រាប់អ្នកថាអ្នកបានខកខានការផ្គូផ្គង នោះមានន័យថាអ្នកបានប្រើមុខងារអូសទៅឆ្វេង លើមនុស្សដែលចូលចិត្តអ្នក។

គ្រប់យ៉ាងអំពីរបៀបដែល Tinder® ដំណើរការ

តើ Tinder® ប្រើដោយឥតគិតថ្លៃឬ?

Tinder® អាចទាញយកបានដោយឥតគិតថ្លៃនៅក្នុង App Store និងGoogle Play Store ឬចូលទៅកាន់ https://tinder.com ដើម្បីប្រើ Tinder សម្រាប់គេហទំព័រ។ មុខងារមូលដ្ឋានអនុញ្ញាតឲ្យអ្នកបង្កើតប្រូហ្វាល់ ប្រើមុខងារអូសទៅស្តាំ ដើម្បីចូលចិត្តនរណាម្នាក់ ហើយប្រើមុខងារអូសទៅឆ្វេង ដើម្បីរំលង។

តើ Tinder® ដំណើរការយ៉ាងដូចម្តេច?

Tinder® ភ្ជាប់អ្នកជាមួយប្រូហ្វាល់ដោយប្រើបច្ចេកវិទ្យាផ្អែកលើទីតាំង ភេទ ចម្ងាយ និងភេទដែលអ្នកចាប់អារម្មណ៍ដែលអ្នកបានកំណត់។

តើប្រូហ្វាល់ Tinder® ពិតឬទេ?

Tinder® ផ្តល់ជូននូវការផ្ទៀងផ្ទាត់រូបថតដើម្បីឲ្យប្រាកដថាមនុស្សដែលអ្នកកំពុងជជែកជាមួយមានអត្តសញ្ញាណដូចនឹងរូបថតរបស់ពួកគេ។ ប្រូហ្វាល់ដែលត្រូវបានផ្ទៀងផ្ទាត់នឹងមានសញ្ញាធីកពណ៌ខៀវ ហើយយើងសូមណែនាំឲ្យអ្នកមានវាដែរ ព្រោះវាល្អសម្រាប់មនុស្សគ្រប់គ្នា និងជួយរក្សាសហគមន៍របស់យើងឲ្យមានសុវត្ថិភាព។

តើ Tinder® អាចប្រើនៅលើកំព្យូទ័រយួរដៃបានទេ?

សម្រាប់អ្នកទាំងឡាយដែលចង់ទទួលបទពិសោធន៍ប្រើវាលើកុំព្យូទ័រ អ្នកអាចប្រើមុខងាររបស់យើងនៅលើ https://tinder.com

តើ Tinder® ដំណើរការនៅឯណា?

Tinder គឺជាវេទិកាណាត់ជួបអនឡាញសកល ដែលអ្នកអាចជួបមនុស្សថ្មីៗ ពង្រីកបណ្តាញសង្គម ឬជួបមនុស្សក្នុងមូលដ្ឋាននៅជាង 190 ប្រទេស។ សំណួរបន្ទាប់…

គ្រប់យ៉ាងអំពីមុខងារ និងការជាវរបស់ Tinder

តើ Tinder កម្រិតមាស ដំណើរការយ៉ាងដូចម្តេច?

មើលអ្នកដែលលួចចាប់ចិត្តអ្នកទាំងអស់នៅក្នុងកន្លែងតែមួយនៅពេលអ្នកជាវ Tinder កម្រិតមាស™។ សន្សំសំចៃពេលវេលាដោយផ្គូផ្គងដោយស្វ័យប្រវត្តិ បោះបង់ និងពង្រីកប្រូហ្វាល់ដោយផ្ទាល់ពីកាតអ្នកដែលចូលចិត្តអ្នក។

តើការបង្កើនឱកាសរបស់ Tinder ដំណើរការយ៉ាងដូចម្តេច?

ការបង្កើនឱកាសមួយអនុញ្ញាតឲ្យអ្នកស្ថិតនៅក្នុងចំណោមប្រូហ្វាល់ពេញនិយមក្នុងតំបន់របស់អ្នករយៈពេល 30 នាទី។ រកមើលផ្លេកបន្ទោរពណ៌ស្វាយនៅពេលណាដែលអ្នកចង់ទទួលបានការមើលឃើញច្រើនជាងមុនរហូតដល់ 10 ដង។

តើជម្រើសប្រូហ្វាល់ពេញនិយមរបស់ Tinder ដំណើរការយ៉ាងដូចម្តេច?

យើងមិនមែនជាអ្នកគាំទ្រស្លាកនោះទេ ប៉ុន្តែយើងអាចសម្គាល់រឿងល្អនៅពេលយើងឃើញវា។ ជាមួយជម្រើសប្រូហ្វាល់ពេញនិយម សមាជិកអាចជ្រើសរើសប្រូហ្វាល់ 1 ក្នុងចំណោមប្រូហ្វាល់ 10 ប្រភេទក្នុងមួយថ្ងៃ រីឯអ្នកជាវបង់ប្រាក់នឹងមានឱកាសមើលបញ្ជីមនុស្ស 10 នាក់ដែលបានជ្រើសរើស។

តើ Tinder កម្រិតមាស ផ្តល់ជូនអ្វីខ្លះ?

សន្សំសំចៃពេលវេលាដោយមើលថានរណាខ្លះដែលចូលចិត្តអ្នកជាមួយ Tinder កម្រិតមាស ហើយរីករាយនឹងបទពិសោធន៍ដោយគ្មានពាណិជ្ជកម្មជាមួយមុខងារចូលចិត្តគ្មានដែនកំណត់ អូសត្រឡប់វិញ លិខិតឆ្លងដែន ហើយទទួលបានការចូលចិត្តខ្លាំង 5 ប្រចាំថ្ងៃ និងការបង្កើនឱកាស 1 ប្រចាំខែ។

តើអ្នកអាចមើលមុខងារចូលចិត្តខ្លាំង នៅលើ Tinder នៅកន្លែងណាដែរ?

រកមើលផ្កាយពណ៌ខៀវនៅលើប្រូហ្វាល់របស់គូផ្គូផ្គងដែលមានសក្តានុពល ដើម្បីមើលថានរណាដែលបានផ្ញើការចូលចិត្តខ្លាំងមកឲ្យអ្នក។ ប្រសិនបើអ្នកចង់បានលទ្ធផលលឿនជាងនេះ សូមដំឡើងទៅជា Tinder កម្រិតមាស ហើយមើលមនុស្សគ្រប់គ្នាដែលចូលចិត្តអ្នក។

នរណាគេផ្ញើការចូលចិត្តខ្លាំងមកខ្ញុំនៅលើ Tinder?

ប្រសិនបើអ្នកកំពុងស្វែងរកតម្រុយអំពីអ្នកដែលបានផ្ញើការចូលចិត្តខ្លាំងមកអ្នក ចាប់ផ្តើមរកមើលផ្កាយពណ៌ខៀវនៅលើប្រូហ្វាល់នៃគូផ្គូផ្គងដែលមានសក្តានុពល។

គ្រប់យ៉ាងអំពីទំនាក់ទំនង និងការណាត់ជួប

តើ Tinder នឹងឧបត្ថម្ភដល់ការរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំទេ?

ទោះបីជា Tinder បានឧបត្ថម្ភដល់ការរៀបអាពាហ៍ពិពាហ៍កាលពីអតីតកាលក៏ដោយ ក៏យើងមិនអាចសន្យាថានឹងឧបត្ថម្ភបានទេ ប៉ុន្តែយើងតែងតែអបអរសាទរចំពោះពិធីមង្គលការរបស់អ្នក។ សរសេរមកកាន់យើងតាមរយៈ tinderstories@gotinder.com ដើម្បីមានឱកាសទទួលបានរបស់ដែលមានតែម Tinder ដោយឥតគិតថ្លៃ។ សុទ្ធតែគ្នាយើងតើ

តើអ្នកអាចស្វែងរកគូណាត់ជួបនៅលើ Tinder ឬទេ?

ជាមួយនឹងគូផ្គូផ្គងចំនួន 55 ពាន់លានគិតមកដល់ពេលនេះ Tinder ធ្វើឲ្យងាយស្រួលក្នុងការជួបមនុស្សថ្មីៗ។ យើងមានមុខងារដែលត្រូវបានរចនាឡើងដើម្បីធ្វើឲ្យអ្នកលេចធ្លោ និងបង្កើនសក្តានុពលនៃការផ្គូផ្គងរបស់អ្នក ប៉ុន្តែវាអាស្រ័យលើអ្នកប្រសិនបើ និងនៅពេលអ្នកចាប់ផ្តើមការសន្ទនា។

តើអ្នកអាចរកស្នេហ៍នៅលើ Tinder បានទេ?

ប្រសិនបើអ្នកកំពុងស្វែងរកស្នេហា អ្នកបានមកដល់កន្លែងត្រឹមត្រូវហើយ។ អ្វីគ្រប់យ៉ាងអាចកើតឡើងនៅលើ Tinder ហើយយើងហ៊ានធានាថាអ្នកនឹងពេញចិត្តតែម្តង។