របៀបហ្គេមរកគូព្រេងដំណើរការ

ចាប់ពីថ្ងៃទី 7 ខែវិច្ឆិកា អ្នកនឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍ហ្គេមរកគូព្រេងនៅលើ Tinder រុករក។ គេអាចទទួលបានបទពិសោធន៍នេះតាមរយៈផ្ទាំងរុករកដែលមាននៅក្នុងកម្មវិធីរបស់អ្នក។ ភាគហ្គេមរកគូព្រេងនីមួយៗមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយអ្នកនឹងទទួលបានបទពិសោធន៍នេះជាមួយសមាជិក Tinder ផ្សេងទៀតដែលមានតែនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង 6 ល្ងាច ដល់ 12 យប់ប៉ុណ្ណោះ។
បន្ទាប់ពីភាគនីមួយៗ អ្នកអាចផ្គូផ្គងជាមួយអ្នកលេងផ្សេងទៀតដែលបានចូលរួមទទួលបទពិសោធន៍ហ្គេមរកគូព្រេងនេះដែរ ហើយមើលជម្រើសដែលពួកគេបានជ្រើសរើស។ ចូលរួមទាំងអស់គ្នាដើម្បីដោះស្រាយអាថ៌កំបាំង!

ការជជែករហ័ស

ភ្លាមៗបន្ទាប់ពីការបញ្ចប់ភាគនីមួយៗនៅយប់ថ្ងៃអាទិត្យ អ្នកនឹងត្រូវបាននាំដោយស្វ័យប្រវត្តិទៅក្នុងការជជែករហ័ស ដែលជាកន្លែងផ្ញើសារពិសេសមួយដែលអ្នកអាចជជែកជាមួយអ្នកលេងផ្សេងទៀតអំពីជនដែលអ្នកគួរឲ្យសង្ស័យបំផុត និងតម្រុយផ្សេងទៀតពីសាច់រឿងនេះ។ ព្រឹត្តិការណ៍នេះនឹងមាននៅក្នុងមុខងាររុករក តែនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង 6 ល្ងាច ដល់ 12 យប់ប៉ុណ្ណោះ

កាតផ្គូផ្គងនៃហ្គេមរកគូព្រេង

បន្ទាប់ពីចាកចេញពីការជជែករហ័សនៅយប់ថ្ងៃអាទិត្យ អ្នកនឹងត្រូវបានបញ្ជូនទៅកាតផ្គូផ្គងនៃហ្គេមរកគូព្រេងរបស់អ្នក ដែលវាជាបណ្តុំរៀបចំឡើង នៃការណែនាំគូផ្គូផ្គងរបស់អ្នកប្រើប្រាស់ Tinder ផ្សេងទៀតដែលបានលេងហ្គេមរកគូព្រេង។ សូមបើកប្រូហ្វាល់របស់ពួកគេដើម្បីមើលជម្រើសរបស់ពួកគេ ដោយយកចិត្តទុកដាក់ទៅលើជម្រើសដែលមានគូសរំលេចពណ៌ ព្រោះពួកវាជាជម្រើសដែលអ្នកមានដូចគ្នា។

បទពិសោធន៍ដ៏រំជើបរំជួល

ដើម្បីបង្កើតបទពិសោធន៍វីដេអូដ៏រំជើបរំជួលបំផុត យើងបានបំពាក់នូវធាតុមួយចំនួនសម្រាប់ឧបករណ៍ចល័តជាក់លាក់ ដើម្បីធ្វើជាផ្នែកមួយនៃសាច់រឿង ដូចជា សារជូនដំណឹង និងរំញ័រ។ សារជូនដំណឹងដែលអ្នកឃើញនៅក្នុងបទពិសោធន៍នេះគឺប្រើសម្រាប់តែការនិទានរឿងប៉ុណ្ណោះ វាមិនមែនជាការពិតទេ។

ការគ្រប់គ្រងវីដេអូ

ប្រសិនបើអ្នកចង់ផ្អាកវីដេអូ អ្នកគ្រាន់តែចុចម្តងលើវីដេអូនោះជាការស្រេច បើសិនគ្មានជម្រើសអ្វីនៅលើអេក្រង់ទេ។ នៅត្រង់នោះ អ្នកអាចបើកមុខងារអក្សររត់ (តាមរយៈរូបតំណាងដែលនៅផ្នែកខាងក្រោមនៃអេក្រង់របស់អ្នក) ឬចាកចេញពីបទពិសោធន៍ប្រើមុខងារនេះ។ ប្រសិនបើអ្នកចាកចេញ អ្នកនៅតែអាចត្រឡប់មកវិញបានតាមរយៈមុខងាររុករក ដោយចុចលើភាគនោះ ហើយរឿងនោះនឹងលេងបន្តត្រង់កន្លែងដែលអ្នកឈប់មើល។

ចាក់ឡើងវិញ

នៅពេលអ្នកឈប់ចាក់ភាគណាមួយមុនពេលវាចប់នោះ ជម្រើសដំបូងដែលអ្នកជ្រើសរើសគឺជាជម្រើសដែលនឹងកំណត់ការផ្គូផ្គងរបស់អ្នក។
ចូលប្រើ Tinder